ទេសរដ្ឋមន្រ្តី ជា សុផារ៉ា កំណត់យកថ្ងៃទី១២ ខែឧសភា បើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា
FN ៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋទាំង ៤៩៣គ្រួសារ ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចំពោះបញ្ហារឿងតម្លៃ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Page ថា «ខ្ញុំសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋដែលរស់នៅអគារ ប៊ូលឌីញស បានជ្រាបថា ខ្ញុំដឹកនាំប្រជុំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ម៉ោង០៨៖៣០នាទីព្រឹក នៅក្រសួងដែនដី ដើម្បីដោះស្រាយ បញ្ចប់បញ្ហា»។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បញ្ហាអាគារប៊ូឌីញ «ស» ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបើកកិច្ចប្រជុំ រួចម្ដងហើយ ដោយក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ បានព្រមព្រៀង សម្រេចចិត្តលក់ទាំងអស់គ្នា ដើម្បីទទួលយកប្រាក់ ប៉ុន្ដែនៅឡើយតែចំពោះតម្លៃ។…