ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្តគោលការណ៍រួម នៃការកំណត់ថ្លៃលក់ទឹកស្អាត
FN ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្តគោលការណ៍រួម នៃការកំណត់ថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយអ្នកផ្ដល់សេវាទឹកស្អាត (ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន) ក្រោមសមត្ថកិច្ចគ្រប់គ្រង់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងសេចក្ដីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលនេះ បានបញ្ជាក់ឲ្យដឹងថា ថ្លែលក់ទឹកស្អាត ត្រូវបែកចែកទៅតាមកម្រិតអ្នកប្រើប្រាស់ ដោយកំណត់ដូចខាងក្រោម៖ * កម្រិតប្រើប្រាស់ចាប់ពី ០ម៉ែត្រគូប ដល់៣ម៉ែត្រគូប ថ្លៃលក់ទឹកស្អាតត្រូវបានកំណត់ ស្មើនឹងថ្លៃដើមផលិត ដោយផ្អែកលើការគិតគូ អំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប។ * កម្រិតប្រើប្រាស់ចាប់ពី ៤ម៉ែត្រគូប ឡើងទៅ ថ្លៃលក់ទឹកស្អាតត្រូវកំណត់កម្រិត ថ្លៃមួយដោយឡែក ផ្អែកតាមភូមិសាស្រ្តជាក់ស្ដែងនីមួយៗ ដោយមានការឯកភាព ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឈរលើស្មារតីការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មទឹកស្អាត។ យោងតាមសេចក្ដីប្រកាសដដែល បានបញ្ជាក់ថា ការកំណត់ថ្លៃលក់ទឹកស្អាតតាមគោលការណ៍រួមនេះ ចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។ សូមជម្រាបថា…