កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១ ចុងឆ្នាំនេះ នៅក្នុងទឹកដីខេត្តសៀមរាប
FN ៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា លើកទី១ ឆ្នាំ២០១៧ (CAMBODIA TRAVEL MART 2017) នឹងរៀបចំលើកដំបូងនៅក្នុងទឹកដីខេត្តសៀមរាប នាចុងឆ្នាំ២០១៧ ខាងមុខនេះ ក្នុងគោលបំណងជំរុញដល់វិស័យធុរកិច្ចទេសចរមកកាន់ដែនសុវណ្ណភូមិឱ្យកាន់តែផុសផុលឡើង។ ពិព័រណ៍នេះ ត្រូវបានផ្តួចផ្តើមដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន Slickbooth ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ និងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងប្រារព្វឡើង នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាពរបស់ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីតំណាងសាលាខេត្ត អជ្ញាធរ ពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត។ ថ្លែងនៅក្នុងពិធីប្រកាសពីពិព័រណ៍ CTM ឆ្នាំ២០១៧ នៅសណ្ឋាគារ SokhaSiem Reap Resort & Convention Center ខេត្តសៀមរាប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឱម…