ក្រសួងឧស្សាហកម្ម រៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ កម្មសិទ្ធឧស្សាហកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី
FN ៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្ម សិទ្ធឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីកិច្ចប្រជុំខាងលើវ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិ នៃអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់ ខាងលើដែលមានខ្លឹមសារប្រកប ដោយផ្លែផ្កា។ មុនឈានដល់ពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Daren tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យកម្មសិទ្ធិបញ្ញា នៃប្រទេសទាំងពីរ ដែលបើកផ្លូវឲ្យកម្ពុជា បានចាប់ដៃគូសហការជាមួយ ប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍អឺរុបជាដើម លើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះនៅកម្ពុជា។ ឆ្លងកាត់ការពិភាក្សា និងកែតម្រូវពាក្យពេចន៍ខ្លឹមសារ ក្នុងកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម…