រដ្ឋមន្ត្រីម៉ម ប៊ុនហេង ជំរុញដល់មន្ដ្រីរបស់ខ្លួន ពង្រឹងការងារ ផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ
FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងជំរុញដល់គ្រូពេទ្យមណ្ឌលសុខភាពមាឡៃ ក្នុងការពង្រឹងការងារ ផ្ដល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យ មណ្ឌលសុខភាពដែលនៅតាមព្រុំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការងារផ្តល់សេវាសុខភាព ព្រមទាំងជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាននិង អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុងមូលដ្ឋានសុខាភិបាលសាធារណ:នៅថ្ងៃទី០៧ ខែកក្កដានេះ។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងស្មោះជូន ដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕