មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ អះអាងថា ការវិនិយោគវិស័យអប់រំ លើកុមារតូចៗ ពិតជាមានសារសំខាន់ណាស់
FN ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់ ក្នុងការបណ្តុះគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សដឹកនាំបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រកំរិតមតេយ្យអន្តរជាតិ នៃសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះថា «ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច រហូត ដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់រំនៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»។ លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឲ្យមានការលូតលាស់ជាទ្វេរឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឲ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឲ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។ យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងរូបនេះថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំជូនពួកគេតាំងពីតូច តាមគោលការណ៍ទេ ធ្វើឲ្យពូកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់ សាលាឯកជនមានសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជាដើម ដែលបានអភិវឌ្ឍន៍ និងការអប់រំមតេយ្យសិក្សា ជូនកុមារតូចនាពេលនេះពិតជាមានសារសំខាន់ ដើម្បីឲ្យពួកគេបានត្រៀមកាយ…