ស្អែកនេះ ភាគីពាក់ព័ន្ធនឹងបើកការចរចាត្រីភាគី ដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករ ឆ្នាំ២០១៨ ខណៈសហជីពស្នើ ១៧៦.២៥ដុល្លារ
FN ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល ដែលមានភាគីខាងរាជរដ្ឋាភិបាល ភាគីថៅកែរោងចក្រ និងសហជីព នឹងបើកការចរចាគ្នាលក្ខណៈត្រីភាគី ដើម្បីសម្រេចចំពោះការដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ និងស្បែកជើង សម្រាប់ឆ្នាំ២០១៨ ខណៈដែលភាគីខាងសហជីព បានឯកភាពគ្នាស្នើយកតួលេខ ១៧៦.២៥ដុល្លារ។ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា បានឱ្យដឹងថា សម្រាប់ការងារចរចានៅឆ្នាំ២០១៧ នេះគឺយើងមានរយៈពេល៤ខែគឺចាប់ពីខែកក្កដាដល់តុលា។ ដូចនេះយើងនៅសល់ពេលមិនដល់១ខែទៀតទេ សម្រាប់ពិភាក្សាសម្រេចការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០១៨ ។ លោក សោម អូន បានបន្ថែមថា យោងតាមកិច្ចពិភាក្សារបស់ក្រុមសហជីពគ្រប់និន្នាការនយោបាយ បានឯកភាពគ្នាសម្រេចយកចំនួន ១៧៦.២៥ សម្រាប់ដាក់នៅក្នុងរបៀបវារៈប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាសាលប្រជុំក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោក សោម អូន បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៨ខាងមុខនេះ នឹងទទួលបានលទ្ឋផលល្អប្រសើរ ជាងបណ្តាឆ្នាំកន្លងមក ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាសង្គមមានលក្ខណៈល្អប្រសើរ។ សូមបញ្ជាក់ថា…