ជប៉ុន ផ្តល់ជំនួយជិត ១,៦លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា
FN ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជិត ១,៦លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា។ ថវិកាជំនួយនេះនឹងជួយទ្រទ្រង់លើគម្រោងចំនួន៣ រួមមាន៖ សាងសង់ស្ពានចំនួន២ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី, ជួយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថានរបស់អង្គការ ERECON លើកកម្ពស់និរន្តរភាព នៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម និងជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន នៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីពាក់ព័ន្ធរួមមានលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បណ្ឌិត Hihara Machito នាយកអង្គការ ERECON និងលោក SHIBATA Mikio ប្រធានតំណាងអង្គការ JMAS រួមជាមួយក្រុមការងារជាច្រើននាក់ទៀតផង។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ថវិកាជំនួយនេះនឹងជួយទ្រទ្រង់ទៅលើគម្រោងចំនួន ៣រួមមាន គម្រោងទី១៖ ជួយដល់មន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី សម្រាប់គម្រោងសាងសង់ ស្ពានចំនួន២កន្លែង នៅក្នុងឃុំចំនួន នៃស្រុកកោះញ៉ែក…