លោក ហ៊ុន មានី៖ គ្រឿងឥស្សរិយយស ដែលទទួលបានពីប្រធានាធិបតីឥណ្ឌា មិនមែនផ្តល់ឲ្យខ្ញុំតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្ដិយសរបស់ប្រជាជនកម្ពុជាទាំងមូល
FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារដ៏មានអត្ថន័យមួយ នៅក្នុង Page Facebook ផ្លូវការរបស់លោក ក្រោយពេលទទួលបានគ្រឿងឥស្សរិយយស «Padma Shri» ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ហើយទើបត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។ លោក ហ៊ុន ម៉ានី បានចាត់ទុកថា គ្រឿងឥស្សរិយយសដែលលោកទទួលបាននេះ មិនមែនផ្តល់ឲ្យតែលោកម្នាក់ឯងនោះទេ គឺជាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ លោក ហ៊ុន ម៉ានី បានសរសេរបង្ហោះក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «គ្រឿងឥស្សរិយយស PADMA SHRI៖ គឺជាគ្រឿងឥស្សរិយយស ដែលខ្ញុំមានកិត្តិយសទទួលបាន។ តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ។ ប៉ុន្តែគឺជាគ្រឿងឥស្សរិយយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់ រាប់មិនអស់របស់ប្រជាជនកម្ពុជា ជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន…