រដ្ឋមន្ត្រី ថោង ខុន៖ កម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី២ នាខែតុលា ឆ្នាំ២០១៨
FN ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី១ (CTM 2017) កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។ ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ…