រដ្ឋមន្ត្រីក្រសួងផែនការ៖ ចំណូលប្រជាជនកម្ពុជាមាន២០០ដុល្លារ នៅឆ្នាំ២០០០ កើនជិត១៥០០ដុល្លារ នៅឆ្នាំ២០១៧
FN ៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើង នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជាមានចំណូលទាបប្រមាណ២០០ដុល្លារ ហើយនៅឆ្នាំ២០១៧ បានកើនជិត១៥០០ដុល្លារ ជាពិសេសបានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំពីគោលការណ៍រៀបចំ ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរអភិវឌ្ឍន៍ជាតិ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល កម្ពុជាដែលសម្រេចបាន ហើយមោទនភាពខ្ពស់មួយចំនួន ដែលត្រូវបានទទួលស្គាល់ជាសកលនោះគឺ៖ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ពេញលេញ គ្មានការភ័យខ្លាច, ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយ ទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្រ្តីរបស់កម្ពុជា ទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗ ជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាចទាំងអស់ លើសកលលោកមកចូលរួម, ជាប្រទេសដែលខ្វះស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារ ក្រៅប្រទេស,…