កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!
FN ៖ ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៥ខែដើម ឆ្នាំ២០១៨ មានចំនួន១,២០៦,១៨៨នាក់ កើនឡើងចំនួន ១៣.៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៥៤,៩៩៣,៣៩១ដុល្លារអាមេរិក កើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន ២,៤១២,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៥ខែដំបូងឆ្នាំនេះ។ គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៥៥,១៩៦នាក់ កើនឡើង ៥.៥៧% និងបានទទួលចំណូលសរុប ៦,៧៣៨,០៧២ដុល្លារអាមេរិក កើន ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ។ ខែឧសភានេះផងដែរ ចំណូលចំនួន ៣១០,៣៩២ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕