ជនអនាថាជាង ៩០០នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្ត នៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ
FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជនអនាថាចំនួន ៩១៤នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្តនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ និងបានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៧៤៣នាក់។ មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបន្តកែលម្អជាបន្តបន្ទាប់ និងទទួលបានជនអនាថារាប់រយនាក់ មកស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើសមាហរណកម្មទៅសហគមន៍វិញ។ រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា មជ្ឈមណ្ឌលជនវិបល្លាសស្មារតីត្រូវបានកសាងនិងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ និងបានលើលោឡើងពីរបបគោលនយោបាយ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ដែលក្នុងរយៈពេល ៦ខែដំបូងអនុវត្តដោយក្រសួងសុខាភិបាល និងចាប់ពីខែមករា ឆ្នាំ២០១៩ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកត្រូវដឹកនាំ និងទទួលខុសត្រូវក្នុងកិច្ចការនេះបន្ត។ លោក វង សូត បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្ត នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។ រដ្ឋមន្រ្តី ក៏បានបន្តថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៤៣៨នាក់ ត្រូវបានជួយ…