រដ្ឋមន្ដ្រីកសិកម្ម៖ គិតត្រឹមខែកក្កដា កម្ពុជានាំចេញផលិតផលកសិកម្ម ជាង ២លានតោន
FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។ ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួប លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិសយកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយកម្ពុជា និងតែងតែគាំទ្រ ដល់ផលិតផលកសិកម្ម ដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារ នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។ លោក វេង សាខុន…