រយៈពេល៥ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករប្រមាណ ១៣៣៥,៨៥លានដុល្លារ

FN ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមរបស់ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធនិងអាករ ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងខែឧសភា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៤៣,៣២ ប៊ីលានរៀល (ប្រមាណជា ១៨៥,៨៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,១២% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០១៨ ឃើញថា កើនឡើងចំនួន ២០៥,៩៥ ប៊ីលានរៀល (ប្រមាណជា ៥១,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣៨,៣៣%។ សម្រាប់រយៈពេល៥ ខែឆ្នាំ២០១៩ នេះ…

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៦ថ្មីទៀត ទុនវិនិយោគជាង៦០លានដុល្លារអាមេរិក

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៦កន្លែង សរុបទុនវិនិយោគជាង៦០លានដុល្លារអាមេរិក។ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៦នោះរួមមាន៖ ១៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីត របស់ក្រុមហ៊ុន MIKOL STONE CO., LTD. តែពុំមានការលើកទឹកចិត្តនោះទ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៧កន្លែង។ ២៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន…

ចំណូលបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ មានជាង៥០លានដុល្លារ ធ្លាក់ចុះ៨.៥១ភាគរយ នៅរយៈពេល៥ខែ ឆ្នាំ២០១៩

FN ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥០,៣១២,៨៤៧ដុល្លារ ធ្លាក់ចុះចំនួន៨.៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៥ខែមកនេះ មានចំនួន១,១១៧,៨៤១នាក់ ធ្លាក់ចុះ៧.៣២ភាគរយ។ រាបយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៥ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,២៣៥,៦៨២ដុល្លារ។ ដោយឡែកគិតតែក្នុងខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៤,៥៣៦នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៦,១៧៨,២១២ដុល្លារ៕