១ថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់, គិតពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០មិថុនានេះ ករណីជំងឺគ្រុនឈាមមានជាង៣ពាន់នាក់ ស្លាប់៤នាក់

FN : នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា មួយថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់ ហើយបើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនានេះ កុមារមានជំងឺគ្រុនឈាម មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាង៣ពាន់នាក់ ក្នុងនោះមាន៤នាក់បានស្លាប់។ លោកបញ្ជាក់បន្ថែម ករណីស្លាប់ភាគច្រើន ដោយសារអាណាព្យាបាល ទុកកូនឱ្យមានសភាពធ្ងន់ធ្ងរពេក ទើបយកកាន់មន្ទីរពេទ្យ និងករណីកុមារនោះ មានជំងឺផ្សេងរួមផ្សំ ដូចជា ពងបែកមាត់ដៃជើង ជាជំងឺម្ស៉ាងដែលធ្វើឱ្យខូចសួត ពេលមានជំងឺគ្រុនឈាមមួយទៀត ធ្វើឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមួយរំព្រិច។ លោកបន្ថែមថា បើករណីអ្នកជំងឺគ្រុនឈាម ទុកក្នុងកំឡុងពេលយ៉ាងយូរបំផុត ២-៣ថ្ងៃ អាចព្យាបាលជាស្ទើរ១០០% ។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះទៀតថា «ក្នុងមួយថ្ងៃនេះ មន្ទីរពេទ្យកុមារជាតិ ទទួលកុមារមានជំងឺគ្រុនឈាមរហូត៣០៦នាក់ ស្មើនឹង៤០.២% ក្នុងចំណោមអ្នកជំងឺ ដែលមកសម្រាកព្យាបាល៧៦២នាក់។ ជំងឺគ្រុនឈាមក្នុងឆ្នាំផ្ទុះឡើងខ្លាំងនេះ ចាំបាច់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាបានថា ផ្ទះរបស់លោកអ្នកគ្មានជម្រកមូសខ្លា នឹងកាត់បន្ថយជំងឺគ្រុនឈាមនេះបាន»។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ដថា ក្រសួងសុខាភិបាល…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយគ្រូ និងកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះជាលើកទី៣ហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ…

CDC អនុម័តគម្រោងវិនិយោគចំនួន៣ថ្មីទៀត ទុនវិនិយោគជាង១២លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជាង១២លានដុល្លារអាមេរិក។ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគទាំង៣នោះរួមមាន៖ ១៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨២៣កន្លែង។ ២៖ ក្រុមហ៊ុន XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ ៣៖ ក្រុមហ៊ុន CAPITAL GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក…