៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ទ្រីលានរៀល (ប្រមាណ ២,៣៩១លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ លោកថ្លែងថា លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។ បើប្រៀបធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល) មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម (VAT)…

CDC៖ កម្ពុជាមានទុនវិនិយោគជាង ២២,៥ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩

FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោក ជា វុទ្ធី បានថ្លែងថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ លោកបញ្ជាក់ថា «នៅក្នុងវិស័យវិនិយោគ កម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក»។…

រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថប្រឆាំងមេរោគ ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ

FN ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានព្រមានថា អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថអង់ទីប៊ីយ្យូតិច សម្លាប់មេរោគដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ព្រោះការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ដាច់ខាតត្រូវតែមានវេជ្ជបញ្ញាពីគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យមេរោគមានភាពស៊ាំជាមួយថ្នាំ នៅពេលដែលយើងប្រើប្រាស់ថ្នាំដែលមិនត្រូវនឹងជំងឺ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង« ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ តាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូរពាក់ព័ន្ធ» នៅសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាលកវិទ្យាធិការនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកស្រីសាស្ត្រាចារ្យ Misha Khan សហប្រធានគម្រោងស្រាវជ្រាវនៃ London School of hygien and tropical medicine របស់ចក្រភពអង់គ្លេស រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ និងនិស្សិត ជាច្រើនរូបទៀត ផងដែរ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា…