កម្ពុជាសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ

FN ៖ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។ ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ»។ សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖…

ក្រសួងអប់រំចេញប្រកាសព័ត៌មានផ្លូវការអំពីការ «សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន» នៅតាមគ្រឹះស្ថានអប់រំទាំងអស់ក្នុងក្រុងសៀមរាប

FN​ ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។ ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ។ សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។ ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា…

ក្រសួងការងារជូនដំណឹង អំពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ នៅក្រុងសៀមរាប

FN ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ត្រូវបិទផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងថ្មី។ វិធានការនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹ Covid-19 បន្ទាប់ពីបានរកឃើញមេរោគនេះលើបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីសៀមរាម ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។