រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកសេវារថយន្ដក្រុងសាធារណៈ និងកាណូត

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ»។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៦នាក់។ អ្នកកើតជំងឺកូវីដ១៩នេះ មានខ្មែរ ៣៨នាក់ ក្រៅពីនោះ ជាជនជាតិបរទេស។ ក្នុងចំណោមអ្នកកើត ៩៦នាក់នេះ ព្យាបាលជាសះស្បើយ ចំនួន…

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបិទបៀរហ្កាឌិនទាំងអស់នៅក្នុងមូលដ្ឋាន

FN ៖ ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ភ្លាម, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ អនុវត្តការងារនេះ ដោយចុះបិទបៀរហ្កាឌិននានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID-19) ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។ លោក ឃួង ស្រេង បានបញ្ជាក់ថា «ការបិទនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេ ទីកន្លែងសប្បាយសុខភាព និងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ។ ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរគ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋបន្តជីវកម្មលក់ដូរជាធម្មតា»។ បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសាលាក្រុង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការេមរោគ COVID-19 នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីចែកម៉ាស និងសាប៊ូលាងដៃជូនមន្រ្តីសាលារាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន…

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ

FN​ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលគ្មានប្រភពច្បាស់លាស់ ហើយត្រូវបានចែកចាយ តាមបណ្ដាញសង្គមផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19»។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ វីរុសកូវីដ១៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូប ជាអនុប្រធាន រួមទាំង លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល វីរុសកូវីដ១៩។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល។ អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ឬលេខទូរស័ព្ទទាន់ហេតុការណ៍…