ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

FN ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំថ្មីមួយ ស្តីពីការពន្យារពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះឡើយ។ ការសម្រេចពន្យារពេល ប្រឡងសញ្ញាបត្រទាំង២នេះ ត្រូវបានក្រសួងអប់រំអះអាងថា ជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

ក្រសួងការងារជូនដំណឹង ការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទៅ០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងអំពីការពន្យារពេលឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដល់សហគ្រាស គ្រឹះស្ថាន រោងចក្រ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា នឹងសន្យាថានឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃវិញ នៅពេលសមស្របណាមួយ។

ក្នុងសប្តាហ៍នេះ គម្រោងវិនិយោគតូចធំចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ ត្រូវបានអនុម័ត

FN ៖ ខណៈដែលប្រទេសធំៗនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុបជាដើម កំពុងកើតមានការផ្ទុះជំងឺកូវីដ១៩នោះ សម្រាប់នៅកម្ពុជា សកម្មភាពវិនិយោគថ្មីៗនៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកគម្រោងវិនិយោគ បានអនុម័តនូវគម្រោងវិនិយោគថ្មីៗចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ។ យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកត់ការនូវការអនុម័តគម្រោងវិនិយោគថ្មីៗទាំង១៧នោះរួមមាន៖ ១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។ ២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក…