ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៤០ម៉ឺនតោនកើនឡើង៤១%

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជានាំចេញអង្ករសម្រេចបាន ៣៩៧,៦៦០តោន កើនឡើង១១៦,១២២ តោន ស្មើនឹង៤១.២៥% ដែលធៀបទៅនឹងរយៈពេល ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១,៥៣៨តោន។ លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករបាន ចំនួន៤១,៥៦៣តោន កើនឡើងចំនួន ១០,១៩៧តោន ស្មើនឹង ៣២.៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១,៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨,៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤តោន និងអង្ករក្រហមមានចំនួន២៣តោន។ លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល៦ខែនេះ មានចំនួន៥៦ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនឹងនៅទ្វីបដទៃទៀតចំនួន២៥ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម៦៦…

វិធានការ៣ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុសម្រាប់ត្រីមាសបន្ទាប់

FN៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី៥១ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ។ អង្គប្រជុំនោះបានពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគោលនយោបាយរូបិយវត្ថុ សម្រាប់អនុវត្តនាគ្រាខាងមុខ។ ក្នុងកិច្ចប្រជុំនោះធនាគារជាតិនៃកម្ពុជា បានសម្រេចលើជំហរគោលនយោបាយរូបិយវត្ថុ៣យ៉ាង ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សម្រាប់ត្រីមាសបន្ទាប់រួមមាន៖ ១៖ ធ្វើអន្ដរាគមន៍លើទីផ្សារប្ដូរប្រាក់ តាមការចាំបាច់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។ ២៖ បន្ដផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ក្នុងទំហំសមស្រប។ ៣៖ បន្ដពង្រឹងការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយ តាមវិថានការដែលមានស្រាប់ និងវិធានការតាមយន្ដការទីផ្សារ៕

ត្រឹមថ្ងៃទី១៧ ខែមិថុនា ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបានជាង១.៣លានហិកតា

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១,៣៧៦,៤៥៨ហិកតា ស្មើនឹង៥៣.១៨% នៃផែនការចំនួន ២,៥៨៨,១៣០ហិកតា។ លោករដ្ឋមន្ដ្រីបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសមាន ស្រូវស្រាលចំនួន ៤៩១,០៩០ហិកតា, ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហិកតា, ស្រូវចម្ការចំនួន១១ ៧១៧ ហិកតា ស្រូវឡើងទឹកចំនួន ៣១ ៣១៦ ហិកតា។ លោករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ដំណាំឧស្សាហកម្មវិញការបង្កបង្កើនផល សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា, ដំឡូងមីចំនួន ៤៣៨ ២១៧…