កម្ពុជាទទួលបានចំណូលគយជិត១៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ ធ្លាក់ចុះ១៦%

FN ៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) មានជាង ៥,១៥២.៦ប៊ីលានរៀល ឬប្រមាណជា១,២៧២.២ លានដុល្លារអាមេរិកថយចុះ១៦.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។ ការប្រកាសតួលេខចំណូលគយនៅឆមាសទី១នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីគយ និងរដ្ឋាករជាថ្នាក់ដឹកនាំជាច្រើនរូប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់ បណ្ឌិត គុណ ញឹម ដែលលើកឡើងថា «ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ…

ប្រៃសណីយ៍កម្ពុជា បើកទទួលបញ្ញើទៅម៉ាឡេស៊ី និងវៀតណាមឡើងវិញ ខណៈប្រទេសដទៃរង់ចាំមានជើងហោះហើរសិន !

FN ៖ ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីការបើកទទួលបញ្ញើទៅកាន់ម៉ាឡេស៊ី និងវៀតណាមឡើងវិញ ខណៈប្រទេសដទៃរង់ចាំមានជើងហោះហើរឡើងវិញសិន។ សេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា ប្រៃសណីយ៍កម្ពុជា ចាប់ដំណើរការទទួលផ្ញើតែបញ្ញើរហ័ស (EMS) ទៅប្រទេសម៉ាឡេស៊ី និងបញ្ញើគ្រប់ប្រភេទ តាមផ្ទៃរាបទៅប្រទេសវៀតណាម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។ លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថា ការបើកទទួលបញ្ជើទៅកាន់ប្រទេសទាំង២នេះសិន សម្រាប់ប្រទេសដទៃទៀតរង់ចាំដល់មានជើងហោះហើរឡើងវិញ។ សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្តិCOVID-19៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៨ ទុនវិនិយោគជិត១៦០លានដុល្លារ

FN ៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែមិថុនា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន៨គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគសរុបជិត១៦០លានដុល្លារអាមេរិក។ គម្រោងវិនិយោគថ្មីៗទាំង៨នោះរួមមាន៖ ១៖ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។ ២៖ ក្រុមហ៊ុន VATTANAC BREWERY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។ ៣៖ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ…