ជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការកកស្ទះ

FN ៖ រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងធ្វើការសិក្សាលម្អិត លើគម្រោងបង្កើត ឲ្យមានរថភ្លើងធុនស្រាល​ស្វ័យប្រវត្តិលើអាកាស (AGT) មួយ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញដល់ កាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរណ៍ ​ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ ការបង្ហាញអំពីការសិក្សាគម្រោងខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង ជាមួយលោក Keiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេស ចរណ៍ជប៉ុន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ តាមការអះអាងរបស់ភាគីជប៉ុន បានឱ្យដឹងថា គម្រោងបង្កើតឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស AGT នេះ គ្រោងចំណាយថវិកា ប្រមាណជាង ៨០០លានដុល្លាអាមេរិក ដែលមានប្រវែង ១៨គីឡូម៉ែត្រ (១៦គីឡូម៉ែត្រ ជាផ្លូវអាកាស និង ២គីឡូម៉ែត្រជាខផ្លូវក្រោមដី) ចេញពីផ្សារធំថ្មី-ផ្លូវមុនីរ៉េត-ផ្លូវវេងស្រេង-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចុះមកផ្លូវក្រោមដីស្របនឹងផ្លូវបត់ របស់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណដលរដ្ឋាភិបាលជប៉ុន…

ជប៉ុនផ្តល់កម្ចី ២០០លានដុល្លារ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់​កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។ ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់​កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។ លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។ បើតាមលោក ស៊ុន ចាន់ថុល…

រោងចក្រចម្រាញ់ប្រេងកាត តម្លៃជាង៦០០លានដុល្លារ និងមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ នឹងបើកការដ្ឋានសាងសង់នៅព្រឹកស្អែក លើទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ

FN ៖ រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ និងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីបញ្ចុះបឋមសិលា បើកការដ្ឋាសាងសង់រោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានឲ្យដឹងថា ការងារសាងសង់រោងចក្រចម្រាញ់ប្រេងកាត់ធំមួយនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនចិន ដើម្បីអនុវត្ត គឺមានឈ្មោះថា «SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd។ ក្រោយក្រុមហ៊ុនផលិតបានថាមពល មិនត្រឹមតែផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងត្រូវលក់ផ្គត់ផ្គង់ សម្រាប់ទីផ្សារអន្តរជាតិទៀតផង ដែលផលិតផលចេញពីរោងចក្រនេះ មានប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស។ របាយការណ៍របស់ក្រសួងរ៉ែ បានបង្ហាញទៀតថា ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២…