បុណ្យភ្ជុំឆ្នាំនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងនៅរមណីយដ្ឋាននានា ជាង ១លាននាក់ ច្រើនជាងឆ្នាំទៅ ១៥,៧០ភាគរយ

FN ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ ដែលទើបនឹងបញ្ចប់ទៅនេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប ១,០៥០,០០០នាក់ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។ របាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៀត ពីព្រោះមានបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។ របាយការណ៍បានបញ្ជាក់ផងដែរថា ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖ * ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន…

កម្ពុជា-កូឡុំប៊ី ព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

FN ៖ កម្ពុជា និងកូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើបណ្តាញសង្គម Facebook នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការចុះហត្ថលេខាលើកលែងទិដ្ឋាការហើយនោះ លោក និងលោកស្រី Maria Angela Holguin រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡុំប៊ី ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូឡុំប៊ី នៅឯខាងក្រៅកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិកផងដែរ។ លោករដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីបំណងជារួមរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីបម្រើឲ្យ ផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។ សូមបញ្ជាក់ថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាននឹងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧២ និងកិច្ចប្រជុំផ្សេងៗទៀត នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលចេញផ្សាយនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន…

នាយកបេឡាជាតិអតីតយុទ្ធជន៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្លាំង ចំពោះអតីតយុទ្ធជន គ្រប់កាលៈទេសៈ

FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។ ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោ​បាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។ ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ​ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ​ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧…