ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពដល់​ពលរដ្ឋ, ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន​ សម្រេចឲ្យសាងសង់មណ្ឌលសុខភាពបំរើសេវកម្មដោយឥតគិតថ្លៃជូនបងប្អូន

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដី្រក្រសួងសុខាភិបាល បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់មណ្ឌលសុខភាពថ្មីមួយ នៅក្នុងមូលដ្ឋានឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។ បើតាមលោក ម៉ម ប៊ុនហេង ថ្លែងឲ្យដឹងថា ការដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់មណ្ឌលសុខភាពនេះ ដើម្បីតបតាមសំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយក៏ដើម្បីសម្រួលឲ្យ ពលរដ្ឋងាយស្រួលទៅពិនិត្យភាពផងដែរ ព្រោះខ្លាចក្រែងសារធាតុគីមីដ៏សាហាវចេញពីគ្រាប់បែកដែលបន្សល់ទុកនោះ កាន់តែប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ​បានឲ្យដឹងថា ក្រុមការងារ និងរូបលោកបានរកឃើញកូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៣នាក់ បានកើតមក មិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារតែឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម។ បើតាមលោក ម៉ម ប៊ុនហេង បន្តឲ្យដឹងថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ…

ក្រសួងដែនដី៖ វិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តចំនួន៤ ត្រូវបានដោះស្រាយចប់ជូនពលរដ្ឋជាង១៥០០គ្រួសារ

FN ៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។ សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាល​ ធ្វើសកម្មភាពដោយមិនបានចុះបញ្ជី

FN ៖ ក្រសួងមហាផ្ទៃ នាថ្មីៗនេះ បានបង្គាប់ឲ្យរដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា ចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីតាមច្បាប់កំណត់ ក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាព។ តាមសេចក្តីព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រសិនបើ រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យឃើញថា ការធ្វើសកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនបានធ្វើតាមការជូនដំណឹង ឬធ្វើសកម្មភាព ផ្ទុយពីរការជូនដំណឹង ឬធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មនានា នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពទាំងនោះ រួចរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់។