រដ្ឋមន្ត្រី ថោង ខុន៖ កម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី២ នាខែតុលា ឆ្នាំ២០១៨

FN ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី១ (CTM 2017) កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។ ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ…

កូរ៉េខាងត្បូង ព្រមព្រៀងផ្តល់ឥណទានសម្បទាន ជាង៦៣លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ

FN ៖ កូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន៦៣.៨៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក OH Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា, លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងឥណទានលើកទី ២១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ…

អាជ្ញាធរមីន៖ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីនឲ្យអស់​ក្នុងរយៈពេល៧ឆ្នាំ លើផ្ទៃដីជិត២០០០គីឡូម៉ែត្រការ៉េ

FN ៖ អាជ្ញាធរមីន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរមីន ដែលចេញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្ដរជាតិយល់ដឹងពីមីន (០៤មេសា)។ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានរយៈពេល២៦ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន បានប្រឹងប្រែងរួមគ្នាសម្រេចរំដោះមីនបានជាង ១៦៨០គីឡូម៉ែត្រក្រឡា។ រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២,៧១៣,៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាទី៩ និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ ហើយក៏បានបញ្ចូលវិស័យសកម្មភាពមីន ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ដ្រចតុកោណ ចាប់តាំងពីដំណាក់កាលទី១ មកដល់ដំណាក់កាលទី៣នេះ៕