រដ្ឋមន្ត្រីសុខាភិបាល ចេញប្រកាសហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិម្យ៉ាងឈ្មោះ «​ខាត» (KHAT) ដែលផ្ទុកសារធាតុញៀន

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញប្រកាសមួយស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិ​ខាត (KHAT)។ នេះបើយោងតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។ សេចក្តីប្រកាសស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិ​ខាត (KHAT) មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ *ប្រការ១៖ រុក្ខជាតិខាត (KHAT)​​ ជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ត្រូវបានចាត់ទុកជារុក្ខជាតិនេះ ដូចជាសារធាតុខាងលើដែរ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ក្នុងតារាងទី២) *ប្រការ២៖ ការនាំចេញ-នាំចូល ការដឹកជញ្ជូន ការស្តុក ការតាំងលក់ ការឆ្លងកាត់ និងការប្រើប្រាស់ រុក្ខជាតិខាត​​ (KHAT) ត្រូវបានហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា *ប្រការ៣៖ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ២ ត្រូវផ្តន្ទាទោសតាមទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន *ប្រការ៤៖ នាយកខុទ្ទកាល័យ​…

កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះការបាត់បង់អាយុជីវិតមនុស្សដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវ

FN ៖ នៅថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន ក៏ដូចជាប្រជាជនជប៉ុននៅទូទាំងប្រទេស ពិសេសក្រុមគ្រួសារនៃសព នៅក្នុងគ្រាដ៏លំបាកនិងទុក្ខសោកដ៏ធំធេង នៃគ្រោះទឹកជំនន់និងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យមនុស្សបាត់ខ្លួន និងស្លាប់បាត់បង់ជីវិតជាច្រើននាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនូវផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន នៅប៉ែកខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន នាចុងសប្តាហ៍កន្លងទៅនេះ ។

កម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ខាងមុខនេះ បន្ទាប់ពីលទ្ធផលពិភាក្សាការងារប្រកបដោយជោគជ័យ

FN ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រជុំពិភាក្សាគ្នារួចរាល់ហើយនោះ។ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ បានប្រជុំពិភាក្សាការងារជាមួយគ្នា ស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីថៃ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «ពីមុនមកយើងនៅមានបញ្ហាបីចំណុច ដែលមិនទាន់បានឯកភាពគ្នានៅឡើយទេ ទាក់ទងនឹងសេចក្តីព្រាង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ តែពេលនេះ យើងបានដោះស្រាយរួចអស់ហើយ ដូចនេះការចុះកិច្ចព្រមព្រៀងផ្លូវដែករវាងប្រទេសទាំងពីរ នឹងចាប់ផ្ដើមក្នុងពេលឆាប់ខាងមុខនេះ។ ក្នុងនោះ ថៃក៏បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងមួយគ្រឿង ទូរចំនួន៤ ជួយមកដល់កម្ពុជាយើង» ។ ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីថៃបានថ្លែងផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿន ដើម្បីជំរុញឲ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ។…