អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨

FN ៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលានេះ។ ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុងសន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ (10th World Rice Conference) ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលចូលរួមក្នុង សន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ បានផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជា ជូនដល់ពិភពលោកផងដែរ។ សូមជម្រាបថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករជាងគេបំផុត ក្នុងពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត…

ក្រសួងទេសចរណ៍៖ ៣ថ្ងៃភ្ជុំបិណ្ឌភ្ញៀវទេសចរជាង១.២លាននាក់ បានចេញទៅកម្សាន្តតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេស

FN ៖ របាយការណ៍ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា រយៈពេល៣ថ្ងៃនៃការ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា) អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះ មានការកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៧។ របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ ភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។ យោងតាមរបាយការណ៍ដដែលបង្ហាញថា ខេត្តសៀមរាបតំបន់ទេសចរណ៍ប្រាង្គប្រាសាទនៅតែជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេដដែល នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ដោយទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣០,០០០នាក់ កើនឡើង ៥៣.៣៣ភាគរយ, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨ភាគរយ។ របាយការណ៍ក៏បានបង្ហាញថា ស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារ ជំនន់ទឹកភ្លៀង) និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង…

ប្រជាពលរដ្ឋជាង ៧ពាន់នាក់ បានជិះរថយន្តក្រុងមិនគិតថ្លៃ ទៅកាន់ស្រុកកំណើត ជាមួយអារម្មណ៍រីករាយខ្លាំង ព្រោះបានសន្សំលុយសម្រាប់ធ្វើបុណ្យ

FN ៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានបង្ហាញថា មានប្រជាពលរដ្ឋសរុបប្រមាណ ៧,៥៣៧នាក់ បានប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលជារថយន្តផ្តល់ការដឹកជញ្ជូនដោយមិនគិតថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។ របាយការណ៍ដែលអង្គការភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញថា នៅថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ៨៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមានប្រជាពលរដ្ឋជិះសរុប ៣២០០នាក់។ សម្រាប់ថ្ងៃទី០៧ ខែតុលា វិញ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ១០១គ្រឿង ដោយដឹកប្រជាពលរដ្ឋសរុបប្រមាណ ៤,៣៣៧នាក់។ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋពេលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។ សាលារាជធានីភ្នំពេញ បានចាត់ចែងរថយន្តរហូតដល់ទៅ ១២០គ្រឿង ពង្រាយនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនៅជាប់ផ្លូវជាតិទាំងអស់ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១១ ខែតុលា។ តាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនេះ គេបានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានស្កាត់មកជិះរថយន្តទាំងនេះទៅលេងស្រុកកំណើតរបស់ពួកគេ។ ការស្កាត់មកប្រើប្រាស់រថយន្តនេះ ព្រោះវាបានជួយឲ្យពួកគាត់កាត់បន្ថយការចំណាយថ្លៃសំបុត្ររថយន្តបានយ៉ាងច្រើនសម្រាប់យកទៅចំណាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ប្រជាពលរដ្ឋដែលនៅខេត្តឆ្ងាយៗដូចជា បាត់ដំបង និងបន្ទាយមានជ័យជាដើម ពួកគេត្រូវចំណាយថ្លៃសំបុត្ររថយន្តយ៉ាងតិច…