កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ បានពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល១០ខែ, ថវិកាជាង៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា

FN ៖ នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា។ របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។ សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖ * ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ * ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។ * ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

រដ្ឋមន្ត្រីការងារ៖ ឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលករ៥ពាន់នាក់លើកដំបូង ទៅបម្រើការនៅប្រទេសគុយវ៉ែត

FN ៖ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយលោកស្រី Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃប្រទេសគុយវ៉ែតរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែត។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ ប្រមុខក្រសួងការងាររបស់កម្ពុជា និងគុយវ៉ែត បានព្រមព្រៀងគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយវិនិយោគិនគុយវ៉ែត ក៏មានបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូង ទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវា ឧស្សាហកម្ម និងកសិកម្ម។ រដ្ឋមន្ត្រី អ៉ិត សំហេង បានបន្តថា ប្រសិនបើស្ថានភាពនៅប្រទេសគុយវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជាទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យមានការបញ្ជូននេះឱ្យបានកាន់តែច្រើន។ ចំពោះលក្ខខណ្ឌជ្រើសរើសពលករទៅបម្រើការងារ នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ…

៩ខែឆ្នាំនេះ អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានជិត១.៧ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ​​ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,‌៧៦៦.៣៧ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩លានដុល្លារអាមេរិក) កើនឡើង១៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះ។ លោក គង់ វិបុល ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦,‌៧៦៦.៣៧ ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧.៩៥% នៃផែនការ។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣.១៧ ប៊ីលានរៀល (ប្រមាណជា១៨៨.២៩លានដុល្លារអាមេរិក) ស្មើនឹង៩.៧៩% នៃផែនការច្បាប់។…