រាជរដ្ឋាភិបាលកម្ពុជាត្រៀមរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ!
FN ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក កៅ ថាច ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដានេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម» ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រក្ខាម្រមាញ់ និងនេសាទ ខេត្ត, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានសហគមន៍កសិកម្ម, លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយ៍, អាជ្ញាធរមូលដ្ឋាន តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងមកពីសហគមន៍កសិកម្មចំនួន១០ និងចំនួនអ្នកចូលរួម ប្រមាណជាង៣០០នាក់។ លោក សុខ លូ អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្តសក្កានុពលកសិកម្ម…