នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​របស់រាជរដ្ឋាភិបាល​ សង្គ្រាមនៅកម្ពុជាក៏នៅមិនទាន់ចប់

FN : នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា បើគ្មានគោលនយោបាយឈ្នះ​ ឈ្នះ​ របស់រាជរដ្ឋាភិបាល​ទេ​ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ ​តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ​៧​ ខែមករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់ លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង តំណាងឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០…