សភាអ៊ឺរ៉ុប ឯកភាព និងទទួលយកហេតុផលពន្យល់របស់ប្រមុខការទូតកម្ពុជា ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ចំពោះករណីចាប់ខ្លួនលោក កឹម សុខា, ករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI

FN ៖ ​ថ្នាក់ដឹកនាំជាន់ខ្ពស់មួយក្រុមរបស់សហភា​អ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះ បាន​ឯកភាព និងទទួលយកការពន្យល់ពីប្រមុខកាទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ​ពាក់ព័ន្ធទៅនឹងសំណុំរឿង លោក កឹម សុខា និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំងមួយនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រមទាំងករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI។ ការបញ្ជាក់អះអាងពីគណៈប្រតិភូជាន់ខ្ពស់របស់សភាអ៊ឺរ៉ុបខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា របស់គណៈប្រតិភូស្ថាប័នអន្ដរជាតិមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃលទ្ធផលជំនួបពិភាក្សារវាងភាគីទាំង២ បានបញ្ជាក់ថា «លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពីការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលវិធានការទាំងនេះ បានធ្វើឡើងស្របតាមច្បាប់ជាធរមាននៅកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រាជរដ្ឋាភិបាលស្របច្បាប់»។ លោកទេសរដ្ឋមន្ដ្រី…

គ.ជ.ប ចេញផ្សាយប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ក្រោយរាជរដ្ឋាភិបាលសម្រេចលើកថ្ងៃបោះឆ្នោតដល់ថ្ងៃទី២៥ ខែកុម្ភៈ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនៅ ប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ក្រោយរាជរដ្ឋាភិបាល សម្រេចលើកថ្ងៃបោះឆ្នោតពីថ្ងៃទី១៤ ខែមករា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។ សូមជម្រាបថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ៕

រដ្ឋាភិបាលសម្រេចកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ

FN ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។ ប្រការ២​ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា សេចក្តីសម្រេចលេខ៥៨ សសរ​ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាកណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។ សូមជំរាបថា​​ សេចក្តីសម្រេចមុនបានកំណត់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះបានកែសម្រួលកាលបរិច្ឆេទទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។