ឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់មកកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង
FN ៖ ក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ឥណ្ឌាចង់ឲ្យមានជើងបោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ហើយសម្តេចតេជោ ក៏បានយល់ស្របលើគំនិតដ៏ល្អប្រសើរនេះផងដែរ។ បើតាមលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Naveen បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ឥណ្ឌា ទាំងវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌។ ជាពិសេសឥណ្ឌាចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា និងពីឥណ្ឌា មកកាន់កម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ពាក់ព័ន្ធនឹងការពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារហូតរៀងមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា ក្រុមហ៊ុន ANA…