ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា នឹងបន្ដកំណើនរឹងមាំក្នុងអត្រា៧.២%, មន្រ្តីជាន់ខ្ពស់ ADB អបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច
FN ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា «កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧.៧% ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧.២% ក្នុងឆ្នាំ២០១៨នេះ»។ ការលើកឡើងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបសវនការ ការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) មកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ ការទទួលជួបសវនការនេះរវាងលោកអគ្គបណ្ឌិតសភាចារ្យ និងលោក ម៉ាបុប អាមេដ…