សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

សំណេរនៅលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹម ឆ្នាំ ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។ បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែល ខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅលេងកំសាន្ត នៅខេត្តព្រះសីហនុ, ឆ្លៀតចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល

FN ៖ នៅក្នុងឱកាសចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ អញ្ជើញទៅលេងកំសាន្តនៅ ខេត្តព្រះសីហនុ ហើយនៅក្នុងដំណើរតាមផ្លូវ សម្តេចទាំងពីរបានអញ្ជើញ ចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ស្ថិតនៅមិនឆ្ងាយពីកន្លែង គោរពបូជាលោកយាយម៉ៅ។ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗបានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយ នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែងនឹកស្រម័យទៅដល់ពេលវេលាដែលប្រទេសយើងមានសង្គ្រាម។ ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែអ្វីដែលលំបាកជាងទៀតគឺការវាយប្រហារដោយ ប្រដាប់អាវុធទៅលើរថយន្ត រថភ្លើង កាណូត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលធ្វើឱ្យប្រជាជនយើងស្លាប់ និងរបួសយ៉ាងច្រើន។ ថ្ងៃនេះខ្ញុំមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ដែលនៅមិនឆ្ងាយពីកន្លែងគោរពបូជាលោកយាយម៉ៅ។ តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី…