សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឱ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ មានសេចក្តីរីករាយ ដែលបានជួប លោកជំទាវឯកអគ្គរដ្ឋទូត សាជាថ្មីម្តងទៀត ដែលលើកនេះ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ដែលជំនួបលើកមុន គឺនៅខែមីនា ឆ្នាំ២០២១។ ឆ្លៀតក្នុងឱកាសជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងអាណត្តិដែល លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាតាមរយៈ ឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈ ឯកអគ្គរាជទូតថ្មីនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថៃ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យតេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ជាពិសេស ការៀបចំបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថាន ERIA។ ជាមួយគ្នានេះ នៅដំណើរទស្សនកិច្ចខាងមុខនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយនឹងជួប ឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និង ទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ បានអបអរសាទរ សាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និង សង្ឃឹមថាសាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន…