សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួប​គ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និង បានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឲ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។ សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច…

សម្ដេចតេជោ ហ៊ុន សែន “រឿងដែលចងចាំក្នុងខែមេសា កាលពីជាង៥០ឆ្នាំមុន”

រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង ៥០(ឆ្នាំ) មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ ៤ មេសា កន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់ សម្តេចព្រះបិតាជាតិ (៤ មេសា ១៩៧០. ៤ មេសា ២០២៥)។ ១៣ មេសា កន្លងមកជាខួបលើកទី ៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម នាចុងខែ មីនា ១៩៧៤ (១៣ មេសា ១៩៧៤ – ១៣ មេសា ២០២៥)។ ចុងក្រោយនៅថ្ងៃ ១៦ មេសា ជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥. ១៦ មេសា ២០២៥)។ ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ, ជីវិតពេលមានភរិយា, ជីវិតពេលមានកូន, ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមាន ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច…