សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង និងគណៈប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកម្មវិធីសមយុទ្ធយោធារួមគ្នា កម្ពុជា-ឡាវ-វៀតណាម។ ឆ្លៀតឱកាសនោះ សម្តេចតេជោបានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្រ្ត និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច។ នាឱកាសជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបរូប ឯកឧត្តម និងសហការី និងចំពោះការរំលឹកអំពីមនោសញ្ចេតនានៃទំនាក់ទំនងរវាងប្រទេសទាំងពីររយៈកាលជិត ៥០ឆ្នាំកន្លងទៅនេះ។ ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម ដូចជាឯកឧត្តមអគ្គលេខាធិកាបក្ស តូ ឡឹម, ឯកឧត្តមប្រធានរដ្ឋ លឿង កឿង,…