ពាក្យផ្អែមល្ហែមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម​ភរិយា៖ «ខ្នងបងជាកម្មសិទ្ធិ​ផ្តាច់មុខ​របស់អូន»

FB ៖ មុនថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែធ្នូនេះបានបង្ហោះនៅលើ Facebook ផ្លូវការសម្តេចផ្ទាល់ដោយបានរៀប​រាប់ពីការតស៊ូ និងកំសត់កម្រ​ជាមួយគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានពោលពាក្យផ្អែមល្ហែមដ៏កម្រជូនឧត្តមភរិយាថា «សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃ នេះពិតជាមានការរួមចំណែកពីភរិយា​ដ៏កំសត់របស់ខ្ញុំ»។ សម្តេចតេជោបានបន្ថែមថា «អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះ បើអូនឈឺមានអ្នកណា បូមខ្សល់ ឱយបង ព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន»។ ក្រៅពីនោះ​សម្តេចបានរំលឹកដែរថា «ក្នុងនាមជាស្វាមីដែលកំសត់កម្រ តាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមាន ក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។​ យើងបានកសាង គ្រួសារមួយដែលមាន កូននិងចៅគួរ ឱយស្រឡាញ់!»។ នៅថ្ងៃស្អែកទី១៥ ខែធ្នូជាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល៦៣ឆ្នាំ។ សូមជំរាបថា ការបង្ហោះសារនូវពាក្យផ្អែមល្ហែមជូនឧត្តមភរិយារបស់សម្តេចនៅពេលនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នូវកិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខា​លើអនុស្សា​រណៈ​នៃការយោគយល់គ្នា ប្រកបដោយផ្លែផ្លារវាង ជាមួយប្រធានាធិបតីហ្វីលីពីន…