សម្តេចតេជោ៖ “ពេជ្រប្រាំគ្រាប់”
គ្រាប់ពេជ្រ ៥គ្រាប់ ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។ ទោះមាន ឬក្រ ត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕