​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។ សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរយោគយល់គ្នាក្នុងការធ្វើចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរ និងសាធារណជន មេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវម្តុំបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥ ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោយពេលដែលសម្តេចតេជោ សង្កេតឃើញថា ការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ ស្ពានអាកាសផ្សារដីហុយទី៥ ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅនេះ។ មកទល់ពេលនេះគឺសំរេចបានប្រមាណ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន។ គម្រោងសាងសង់ «ស្ពានអាកាសស្តុបផ្សារដីហុយ» នេះ មានប្រវែង៩០៥ម ទទឹង១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់ នៅខែធ្នូ…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ការប្រកួតកីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ ឲ្យបាន​គ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួម​ការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ​ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី​០៦ ដល់០៨ ខែមករា ឆ្នាំ​២០១៧ ឲ្យបានគ្រប់ៗគ្នា។ នេះបើតាម​ការបង្ហោះឲ្យដឹង​នៅលើ Facebook ផ្លូវការរបស់​សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ Facebook ផ្លូវការ​របស់​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការប្រកួត​កីឡា​កងយោធ​ពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ ការប្រកួតកីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ២០១៧ គឺធ្វើឡើង​ចាប់ពីថ្ងៃទី​០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ Facebook សម្តេចតេជោ ដដែលបន្ថែមថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១៖ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត (៧ មករា ១៩៧៩ – ៧ មករា ២០១៧) ២៖ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។ ៣៖…