សម្តេចតេជោ ហ៊ុន សែន៖ ទោះរងសម្ពាធអាកាសធាតុត្រជាក់១០អង្សារក្រោម០ តែនេះមិនមែនជាបញ្ហាចោទ និងប៉ះពាល់ដល់ការងារខ្ញុំឡើយ

FN ៖ ខណៈដែលកំពុងមានវត្តមាននៅប្រទេសស៊្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ផ្លូវការសម្តេចមុននេះបន្តិចថា ទោះបីជាមានការផ្លាស់ប្តូរអាកាសធាតុត្រជាក់ពីប្រទេសដែលមានអាកាសធាតុជាង៣០អង្សាលើ០ មកត្រឹម១០អង្សា ក្រោម០ ក៏ដោយ តែនេះមិនមែនជាបញ្ហាចោទនិងប៉ះពាល់ដល់ការងាររបស់សម្តេចតេជោ ហ៊ុន សែនឡើយ។ ថ្លែងឲ្យដឹងនៅក្នុង Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ​«ពិតជាពិបាកទ្រាំទ្រជាមួយ ធាតុអាកាសត្រជាក់ បែបនេះដែលយើង មកពីប្រទេសដែលអាកាសធាតុ ជាង៣០អង្សាលើ០ មក១០អង្សាក្រោម០។ឯពន្លឺ វិញម៉ោង៨ព្រឹក ហើយនៅមិនទាន់ភ្លឺ នៅឡើយ។ តែការងារដែលខ្ញុំត្រូវធ្វើ នាពេលនេះមិនលំបាក និងគ្រោះថ្នាក់ដូច ជំនាន់ប្រទេសមានសង្គ្រាម និងការលំបាកវេទនា ដែលយើងធ្លាប់បានជួបក្នុងរបបប៉ុល ពតនោះឡើយ»។ សម្តេចតេ បានមានប្រសាសន៍បែបនេះ ខណៈសម្តេច និងគណៈប្រតិភូ កំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីក្រុង davos។ ការធ្វើដំណើរនេះ ត្រូវចំនាយររយៈពេល២ទៅ៣ម៉ោង ក្នុងចម្ងាយផ្លូវប្រម៉ាណ១៥០គីឡូម៉ែត្រ ក្រោមធាតុអាកាសត្រជាក់ និង មានធ្លាក់ព្រឹលយ៉ាងច្រើន ដែលរថយន្តមិនហ៊ានបើកលឿន។ គួរបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ទីក្រុង…

​សម្តេចតេជោ ហ៊ុន សែន៖ «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វី នៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារដ៏ខ្លីមួយនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វីនៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ។ សង្រ្គមគឺមានតែបំផ្លាញប្រទេសជាតិខ្លួន និងបំផ្លាញសេចក្តីសុខរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។ សារបង្ហោះដ៏ខ្លីនេះបានអមជាមួយ នឹងរូបភាពជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះភ្ជាប់មកជាមួយ។ រូបភាពជាច្រើនសន្លឹកនោះ សុទ្ធតែបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅតាមរមណីយដ្ឋានទេសចរណ៍ល្បីៗមួយចំនួននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រូបភាពដែលបានឃើញនេះ គឺទេសចរបរទេសដែលបានសម្រុកមកកំសាន្តនៅកម្ពុជា។ រូបភាពទាំងនេះ គឺយើងធ្លាប់បានឃើញតែ នៅប្រទេសគេ។ ដោយសារប្រទេសយើងមានសន្តិភាព និងធានាបាននូវសុវត្ថិភាពទេសចរណ៍ទាំងយប់ថ្ងៃ ទើបពេលនេះទេសចរណ៍បរទេស បានសម្រុកចូលមក កំសាន្តនៅកម្ពុជាជារៀងរាល់ថ្ងៃ។ ពួកគេបានសរសើរពីប្រទេសយើងមិនដាច់ពីមាត់ឡើយ»។ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃកម្ពុជា គឺជាទិសដៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៍ដ៏ទាក់ទាញបំផុតរបស់ ពិភពលោក។ កម្ពុជាបានសុខ កម្ពុជាកាន់តែស្រស់ស្អាតនិង កម្ពុជាកាន់តែរីកចម្រើនគឺ កម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»៕

​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។ សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា…