ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា

FN ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់​ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនជានិមិត្តរូបនៃការ​ផ្លាស់ប្តូរ ពោលគឺប្តូរពីការលំបាក មកភាពងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចចាកចេញពីតំណែង មានក្តីកង្វល់មួយចំនួនបានកើតឡើង ពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន…

បាកឋពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)

FN ៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។ ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថាពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោ​បាយឈ្នះ-ឈ្នះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ (IPTP)៖…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃ លើកទី៣២ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ខណៈសម្ដេចកំពុងអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ ឯនាយករដ្ឋមន្ដ្រី កំពុងជួបជាមួយនិស្សិត សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងរវាងពុទ្ធិចក្រ និងអាណាចក្រ គឺបំពេញឲ្យគ្នាទៅវិញទៅមក សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានសាសនាណាមួយ ដែលបណ្ដោយឲ្យមនុស្សប្រព្រឹត្តអំពើខុសឆ្គងឡើយ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា…