ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣
FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទើបតម្រូវឱ្យសាងសង់ផ្លូវក្រវាត់ក្រុងទី៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៣។ ចិន ប្រកាសគាំទ្រឥតងាករេចំពោះកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាបាននូវអធិបតេយ្យជាតិ និងប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវចំណាយច្រើនបំផុត។ ប្រវែងជាង ៥២គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកប្រាក់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺស័ក្តិសមនឹងគុណភាព។ សម្តេចតេជោ ហ៊ុន…