សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគគិននៅកម្ពុជា កុំមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 ព្រោះកម្ពុជាកំពុងមានវិធានការទប់ស្កាត់ហើយ
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់វិនិយោគគិនទាំងអស់នៅកម្ពុជា កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 ព្រោះកម្ពុជាកំពុងមានវិធានការទប់ស្កាត់ហើយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេចអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ លោក អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា លោកតាកាហាស៊ី បានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ ប្រទេសជប៉ុនវិញ ដោយសេចក្ដីសុខ។ លោក តាកាហាស៊ី ក៏បានគោរពជម្រាបជូន សម្ដេចតេជោអំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងជំងឺខូវីដនៅប្រទេសជប៉ុន រួមទាំងករណីជំងឺខូវីដ នៅលើកប៉ាល់ Diamond Princess ហើយលោក ក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍…