ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង ១ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណម៉ោង១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកចែកសញ្ញាបត្រជូននិស្សិតពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតពេទ្យជ័យលាភីនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើតបានធនធានមនុស្សក្នុងវិស័យសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជាក្រោយរបបខ្មែរក្រហម…