បទវិភាគនយោបាយ៖ បដិវត្តន៍ពណ៌គឺជាមេរោគដ៏គ្រោះថ្នាក់បំផុត ក្នុងសតវត្សទី២១ ដែលចាំបាច់ត្រូវកំចាត់ចោល!
អត្ថបទ Fresh News ស្របពេលដែលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ពីប្រទេសដែលក្រីក្រ និងគ្មានអ្វីទាល់តែសោះ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ រហូតឈានមកជាប្រទេសកំពុងអភិវឌ្ឍនោះ គេឃើញមានលេចទ្បើងនូវចេតនាដ៏អាក្រក់របស់ប្រទេសខ្លះ ដែលមានចេតនាបំផ្លាញប្រទេសមួយចំនួន ក៏ដូចជាកម្ពុជាផងដែរ។ ចេតនាដ៏អាក្រក់បំផុតរបស់ប្រទេសនោះ គឺចលនាបដិវត្តន៍ពណ៌ ដែលកំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់បំផុត នៅសតវត្សរ៍ទី ២១ នេះ ក្រោមលេសយុទ្ធនាការទាមទារសិទ្ធិបញ្ចេញមតិ។ សកម្មភាពដែលបះបោរប្រឆាំងច្បាប់ មានចរិតនៃការគំរាមកំហែង ដាក់គំនាបលើស្ថាប័នច្បាប់ ហើយនាំគ្នាកាន់ជើងជនល្មើស និងបំភ្លេចឬសគល់នៃបញ្ហា ដែលជាដើមហេតុនៃការចាប់ខ្លួនមន្ត្រី NGOs។ ការពិតទៅ ពួកគេចាប់ខ្លួនមន្ត្រីអាដហុក ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប គឺដោយសារពួកគេពាក់ព័ន្ធ នឹងបទល្មើសសូកប៉ាន់សាក្សី ឱ្យនិយាយកុហក ដើម្បីជួយដល់លោក កឹម សុខា។ មួយវិញទៀត ការដឹកនាំញុះញង់ធ្វើសកម្មភាពអាណាធិបតេយ្យតាមដងផ្លូវ មិនមែនជាជម្រើសត្រឹមត្រូវ នៃការប្រើសិទ្ធិសម្តែងមតិទេ ប៉ុន្តែវាថែមទាំងផ្ទុយពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ព្រោះក្រុមដង្ហែរក្បួនទៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ គឺមិនមានការអនុញ្ញាតពីអាជ្ញាធរឡើយ។ សម្រាប់កម្ពុជា នេះមិនមែនជាលើកទី ១ ទេ ព្រោះថា…