សម្តេចតេជោ ហ៊ុន សែន៖ «សូមអរគុណលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយការពិតចំពោះអំពើស្មោកគ្រោក នៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ»
FN ៖ នៅក្នុងអត្តបទលិខិតមិត្តអ្នកអានមួយចំណងជើងថា៖ «អរគុណលោក ដូណាល់ ត្រាំ, ពេលនេះខ្ញុំដឹងច្បាស់ពី វិទ្យុអាមេរិកាំងនៅស្រុកខ្មែរ !» ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើក ឡើងនៅលើ Facebook របស់ Fresh News ថា៖ សូមអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលហ៊ាននិយាយ ការពិត ចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ ដែលតែងតែចូលចិត្ត និងពូកែលាបពណ៌ ពូកែមួលបង្កាច់ ពូកែវាយប្រហារគេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់…