ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី
FN ៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។ នៅក្នុងជំនួបនោះសម្តេចបានប្រើប្រាស់ពេលវេលាម៉ោងប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅអូស្ត្រាលី មិនមែនជាដំណើរឯកជនទេ ជាដំណើរផ្លូវរដ្ឋ ដូច្នេះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី គឺស្មើនឹងការគាំទ្រជាតិទាំងមូល។ ផ្ទុយទៅវិញសម្រាប់អ្នកដែលប្រឆាំងដំណើរសម្តេច គឺស្មើនឹងការប្រឆាំងនឹងជាតិរបស់ខ្លួនឯង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រសម្តេចនៅក្នុងប្រទេសអូស្ត្រាលី។ * សម្តេចតេជោ បានថ្លែងថា សម្តេចមានមោទនភាពសម្រាប់បងប្អូនខ្មែរនៅអូស្ត្រាលី បើទោះបីអ្នកខ្លះបានទៅរស់នៅអូស្ត្រាលីតាំងពីសម័យសង្គ្រាម ឬទើបទៅនៅថ្មី ហើយអ្នកខ្លះបានចូលសញ្ជាតិអូស្ត្រាលីទៅហើយក្តី ប៉ុន្តែមិនបានភ្លេចជាតិរបស់ខ្លួននោះឡើយ។ * ឆ្លើយតបការទាមទារឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាស្ថិតនៅលើប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។ បើតាមសម្តេចតេជោ ការបោះឆ្នោតនៅកម្ពុជា គឺយកប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះសម្តេចបានចោទសួរថា…