កម្ពុជា-កូរ៉េខាងត្បូង៖ ទំនាក់ទំនងល្អ និងជាប្រទេសដន្លងនឹងគ្នា
ព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដ្ឋានសាងសង់ នូវកំណាត់ផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល ប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងដោយមានមោទនភាពអំពីនយោបាយការបរទេសរបស់កម្ពុជា ដើម្បីបង្កើតឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពីអតីតកាលកម្ពុជាមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើង។ សម្តេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយនឹងនយោបាយការបរទេស ដែលខ្ញុំព្រះករុណាខ្ញុំ ប្តូរផ្តាច់ដើម្បីនឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលហៅថាកូរ៉េខាងត្បូង …។ កាលពីអតីតកាលនោះ យើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ។ អត់មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូងទេ។ ខ្ញុំព្រះករុណាខ្ញុំ (បានសម្រេចចិត្តថា)ត្រូវធ្វើកិច្ចការមួយនេះ ឲ្យខានតែបាន។» សម្តេចរំលឹកថា ក្រោយការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ការវិនិយោគ ការផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់កម្ពុជា បានកើតមានក្នុងបរិមាណយ៉ាងច្រើន ជាពិសេស គឺការកើនឡើងនៃចំនួនទេសចរពីកូរ៉េមកកម្ពុជា។ សម្តេចបានលើកឡើងថា «… យើងជាប្រទេសដន្លងទៅហើយ ឥឡូវនេះ ដោយថាកូនកាត់ច្រើនណាស់។ ស្រ្តីកម្ពុជាយើងរៀបការជាមួយនឹងជនជាតិកូរ៉េច្រើន។ … បើយើងពិនិត្យពីចំនួនកូនកាត់…